គេងស្រមុក និងផ្សេងៗ Live |Kimkanikar​



#ជំងឺ​គេង​ស្រមុក
#ជំងឺ​អាឡែរហ្ស៊ី ឬ #ប្រតិកម្ម​
#Live on Friday night 🌃☺️
….

ជំងឺអាឡែរហ្ស៊ីឬជំងឺប្រត្តិកម្ម

ជំងឺអាឡែរហ្ស៊ីឬជំងឺប្រត្តិកម្មមានច្រើនប្រភេទ
ដែលបានពន្យល់ហើយក្នុងឃ្លីបចាស់កន្លងមក
មានប្រត្តិកម្ម និងក្លិន អាកាសធាតុប្រែប្រួល
លម្អងធូលិ កេសរផ្កា និងធូលីតូចៗផ្សេងៗ ដែលយើងមិនអាចមើលឃើញដោយភ្នែក សើស្បែក សារធាតុគីមី អាហារ ថ្នាំ ។ល។

វិធីបង្ការគឺអ្នកចូរសង្កេតមើលថាខ្លួន ប្រត្តិកម្ម និងអ្វីគួរជៀសវាង និងបង្ការកុំឲ្យកើតមកលើខ្លួនញឹកញយឬទប់ស្កាត់បានដោយងាយ
ដូចជាធ្វើការនៅបរិស្ថានមិនល្អ ក៏ពាក់ម៉ាស់ការពារ មានក្លិនមិនល្អក៏ជៀសវាងកុំទៅជិតឬក្បែរ

ស្បែកប្រើឡេវេជ្ជសាស្រ្តលាបឲ្យមានសំណើមក៏ជួយបានហើយ សំខាន់សង្កេតឃើញថាខ្លួនមិនត្រូវនិងអ្វីក៏គួរជៀសវាង ជំងឺប្រត្តិកម្មមិនអាចជម្នះបានមិនអាចព្យាបាលឲ្យជាដាច់100% តែអាចទប់ស្កាត់បាន ដើម្បីឲ្យប្រើថ្នាំតិចបំផុត

អាកាសធាតុប្រែប្រួលពាក់អាវបាត់រងារឲ្យក្រាស់ ដើម្បីឲ្យរាងកាយកក់ក្តៅ ក៏ប៉ុន្តែប្រសិនជាអ្នកអនុវត្តមកដូចខាងលើហើយនៅតែមិនប្រសើរឡើង

ហើយអ្នកចាំបាច់ត្រូវពង្រឹងឲ្យប្រព័ន្ធស៊ាំរាងកាយអ្នករឹងមាំផង ដូចជាការជ្រើសបរិភោគអាហារបន្លែ-ផ្លែឈើដែលមានវិតាមីនស៊េខ្ពស់ ឬលេបថ្នាំក៏បានហាត់ប្រាណជាប្រចាំ និងសម្រាកឲ្យបានគ្រប់គ្រាន់

ប្រព័ន្ធស៊ាំរាងកាយ ប្រដូចសន្តិសុខ ឬមេសោ ឬរបងផ្ទះ ប្រសិនជារឹងមាំល្អចោរណាក៏មិនអាចចូលផ្ទះអ្នកបាន

ក្នុងករណីដែលរាងកាយអ្នកទន់ជ្រាយ-ខ្សោយ រោគសញ្ញាឬជំងឺងាយវាយប្រហារអ្នក ការប្រើថ្នាំអាចតែចាំបាច់ តែគ្រាន់តែប្រើមួយរយ:ខ្លីៗ តែប៉ុណ្ណោះ ដូចជាថ្នាំរក្សារោគអាឡែរហ្ស៊ី
មុនចូលគេង តែមួយមុខ+ថ្នាំវិតាមិនស៊េ ប្រសិនជាមានសំបោរច្រើន ជម្រើសដែលពេទ្យជំនាញតែងណែនាំនោះគែ ការលាងច្រមុះដោយទឹកសេរ៉ូមប្រៃ 1*2 ( ព្រឹក-ល្ងាច)

មិនប៉ះពាល់ មិនមានហានិភ័យអ្វីទាំងអស់ ( គ្រាន់តែថ្លៃបន្តិច ) លាងតាមអាការ: មិនមែនលាងរហូត តែកុំភ្លេចអនុវត្តតាមការណែនាំខាងលើជានិច្ចណាចាស ជាពិសេសការហាត់ប្រាណ ជ្រើសបរិភោគ និងសម្រាកឲ្យបានគ្រប់គ្រាន់ ។

រាល់ជំងឺលើលោកនេះ ថ្នាំពេទ្យគ្រាន់តែជួយពន្យាពេល និងកាត់បន្ថយទុក្ខដែលកើតពីរោគ
តែមិនអាចព្យាបាលឲ្យជាសះស្បើយបាន100%ឡើយ អ្នកត្រូវមានបញ្ញាគួបផ្សំផងទើបបានតែទោះបីជាយ៉ាងណាក្តីថ្នាំក៏នៅតែមានភាពចាំបាច់ប្រសិនជាអ្នកមានការយល់ដឹងរឿងរោគនិងចេះមើលថែខ្លួនបានត្រឹមត្រូវ ។

ចិត្ត្រា ស្នេហាអ្នកអាន

—–
Fan Page​:

Nguồn: https://collectif-du-chambon.org/

Xem thêm bài viết khác: https://collectif-du-chambon.org/category/moi-truong

Related Post

24 Replies to “គេងស្រមុក និងផ្សេងៗ Live |Kimkanikar​”

  1. តើគេងស្រមុកអាចធ្វើមុិចទៅអូនអាចអោយគេងបាត់ស្រមុកអូន

  2. អូន! តើមានវិធីសំរាប់អ្នកមានសំពាធឈាមទាបអោយមកធម្មតាទេអូន? អរគុណ

  3. YES I'm allergy MY whole FAMILY TOO sneeze nose bleeding swelling dry scape BIG pieces INSIDE EVEN NO covid19 ME AND MY SISTER ALWAYS wearing mask especially in HOSPITAL bc TOO MUCH germs and bacteria everywhere General hygiene ALWAYS a must KEEP CLEAN OK BE safe than BE SORRY amen

  4. សួស្តីបង…ខ្ញុំអាចសួរបងទាក់ទងទៅនិងការញាំតែល្មៀត ឬម្សៅល្មៀតជាមួយទឹកដោះគោឆៅផ្តល់គុណសម្បត្តិ ឬ គុណវិបត្តិអ្វីខ្លះដល់សុខភាព??ហើយអ្នកមានបញ្ហាជំងឺអ្វីខ្លះដែរមិនអាចញាំល្មៀតនិងបាន??សង្ឃឹមថាបងនិងអាចបកស្រាយអោយប្អូនបានដឹងផង..អរគុណបងស្រីច្រើនដែរផ្តល់នៅចំនេះដឹងផ្នែកសុខភាពនិងផ្នែកទូទៅ☺️☺️☺️☺️

  5. បានស្តាប់ប្អូនស្រីហើយមានសេចក្តីជ្រះថ្លាខ្លាំងណាស់. បងមានម៉ាស៊ីនទឹកសុខភាពនាំចូលពីប្រទេសជប៉ុន (kangen water) ជួយព្យាបាល ជាតិអាស៊ីត ក្រពះ ពោះវៀន សើស្បែក រមាស់ អាលែហ្សីគ្រប់ប្រភេទ និងជំងឺផ្សេងៗជាច្រើនទៀត ។ ពីមុនបងក៏អាលែហ្សីច្រមុះដែរ និងឈឺក្រពះពោះវៀន គឺពិតជាពិបាក, kangen water ធ្វើអោយបងមានសុខភាពល្អ តើប្អូនស្គាល់kangen water ទេ? មានលុយច្រើនយ៉ាងណា ក៏មិនស្មើនិងមានសុខភាពល្អដែរ។ ដូចប្អូនស្រីនិយាយចឹងថាត្រូវតែពេញចិត្តនឹងអ្វីដែលយើងមាន។ ជូនពរប្អូនស្រីនិងបងប្អូនទាំងអស់គ្នាមានសុខភាពល្អ ។ បើបងប្អូនត្រូវការទឹកសុខភាព ទាក់ទងមកលេខ098 989 289។ សូមអរគុណ

  6. អរគុណនាងកញ្ញា បានផ្តល់ការយល់ដឹងផ្នែកសុខភាពសាធារណៈ សំរាប់ប្រជាពរដ្ឋខ្មែរ

  7. សួរស្តីប្អូនស្រី បងមានបញ្ហាផ្នែកដុំគីស មានថ្នាំព្យាបាលទេ ?

  8. តេីការញុាំទឹកមួយកែវធំរាល់ព្រឹកពេលក្រោកពីគេងពិតជាល្អដូចគេតែងនិយាយតៗគ្នាទេប្អូនស្រី?

  9. カニカさん、いろいろ、シェアしていただき感謝しています。私、役に立つと思いますので、カニカさんが書いたことに満足しています。お気をお付けくださいね♥💯

Leave a Reply

Your email address will not be published. Required fields are marked *